Skip to main content

Posts

Showing posts from April, 2017

ស្នាមញញឹមក្លែងក្លាយ

ស្នាមញញឹមក្លែងក្លាយ មិនមែនព្រោះតែពួកគេជាតារាសម្តែង មិនមែនព្រោះគេចង់ដ្រាម៉ាដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់នោះទេ ប៉ុន្តែវាជាអារម្មណ៍មួយដែលលាក់បាំងនូវមនោសញ្ចេតនារាប់ម៉ឺនជំពូក ដែលលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។ ភាពឈឺផ្សារ សោកសៅ ភាពឯកា រងាខ្វះភាពកកក្តៅ ដែលមនុស្សមួយចំនួនមិនចង់បង្ហាញអោយមនុស្សទូទៅ បានស្គាល់ថាការពិត ធាតុពិតរបស់ពួកគេគឺឈឺចាប់ខ្លាំងប៉ុនណា ឯកាប៉ុនណា។ ការរស់នៅបែបនេះ  វាពិតជាជូចត់ជាជាង​មនុស្សដែលចូលចិត្តទួញសោកពីទុក្ខលំបាករបស់ខ្លួនអោយអ្នកដទៃបានដឹង ចង់បានការយល់ចិត្តទៅទៀត ពីព្រោះពួកគេតែងសង្ងំតែម្នាក់ឯង ទោះជាយំក៏តែម្នាក់ឯង មានមនុស្សមិនច្រើនទេ​ ដែលបានដឹង បានស្គាល់ មនុស្សប្រភេទនេះពិតប្រាកដព្រោះពួកគេ កម្រនិង សម្តែងវាចេញមកក្រៅបំផុត។ បើអ្នកមើលពីខាងក្រៅ អ្នកនឹងឃើញពីភាពរីករាយរបស់ពួកគេ កោតសរសើរនៅស្នាមញញឹម និងភាពរីករាយដែលមើលទៅពួកគេគឺជាមនុស្សដែលកម្លែង មិនសូវចេះខ្វាយខ្វល់ពីទុក្ខសោក ទាំងដែលការពិតទៅ ពួកគេគ្រាន់តែមិនចង់អោយនរណាម្នាក់ មើល ឃើញពីភាពកម្សត់របស់ពួកគេទៅវិញនោះទេ​។ មានតែមនុស្សប្រភេទនេះទេ​ ទើបយល់ពីអារម្មណ៍ស្នាមញញឹមក្លែងក្លាយនេះកម្រិតណា អ្នកខ្លះអាចនិងលំបាក ទួញសោកជាច្រើនជំពូក តែមានមនុស្សជាច្

ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់​គ្រួសារ​នីមួយៗ​ដាច់ខាតត្រូវ​ធ្វើបែប​នេះ​ ទើប​ទេវតា​ប្រទាន​ពរជ័យ

ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល។ ​នេះ​បើ​តាម​លោកតា​អាចារ្យ គង់ ណេរ ប្រាប់​មក​កាន់ Sabay។ ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទេពធីតា ព្រះនាម កិមិរាទេវី ក្នុង​ឆ្នាំ​នេះ មាន​ដូច​ជា៖ បាយសី​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន ទៀន​ប្រាំ ​ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ​ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជាជន​ទូទៅ ​គួរ​រៀបចំ​ឱ្យ​បាន​ ៣​មុខ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។ តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា​នេះ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ

គិតយ៉ាងណា ពេលសារភាពស្នេហ៍តែគេមិនស្រលាញ់?

ការសារភាពទៅកាន់មនុស្សដែលអ្នកស្រលាញ់ អ្នកអាចនឹងបាត់បង់មនុស្សដែលអ្នកស្រលាញ់ ប្រសិនបើគេបដិសេដ ប៉ុន្តែគេវិញបានបាត់បង់ មនុស្សម្នាក់ដែលស្រលាញ់គេទៅហើយ។ ដំបូងវាអាចនឹងឈឺចាប់បន្តិចមែន តែបន្ទាប់មក វាក៏ធូស្រាល ព្រោះអ្នកបានប្រាកដចិត្តទៅ ហើយថាគេមិនបានស្រលាញ់អ្នក អ្នកគ្មានអ្វីត្រូវ ស្រពិចស្រពិល ឬស្តាយក្រោយដែលចាកចេញ ពីគេនោះឡើយ។ កុំខូចចិត្តប្រសិនបើគេមិនបានស្រលាញ់អ្នក ដើរចេញពីគេ ហើយស្វែងរកមនុស្សដែល អ្នកស្រលាញ់គេ ហើយគេក៏ស្រលាញ់អ្នក។ ដរាបណា ពេលវេលានៅតែដើរ អ្នកនៅតែ មានសង្ឃឹមជានិច្ច ចាត់ទុកវត្តមានរបស់គេ គឺគ្រាន់ជាស្រមោលក្រោយថ្ងៃលិចហើយ នឹងបាត់រូបរាងទៅចុះ។  ស្រលាញ់ខ្លួនឯងអោយច្រើនៗ ៕

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

ធ្លាប់ទេ? ពេលលួចស្រលាញ់គេធ្វើម៉េចខ្លះ?

រាល់ពេលដែលជួបមុខគេ ខ្ញុំចេះតែអៀននឹងគេ តែពេលខ្លះខ្ញុំចេះតែចង់សម្លឹងមុខរបស់គេ សម្លេងគេស្អក់ៗ មុខមាំ និងមិនសូវចូលចិត្តលេងសើចច្រើនដូចគេឯងឡើយ។  ពួកយើងគឺជាមិត្តនឹងគ្នា គេតែងតែស្តីបន្ទោសខ្ញុំថាខ្ញុំបែបនេះបែបនោះមិនចេះឈប់ តែខ្ញុំមិនដែលខឹងគេនោះទេ ពេលគេថាអោយម្តងៗបែរជាមានអារម្មណ៍ថាគួរអោយចង់សើច ទៅវិញ ព្រោះធម្មតាមនុស្សគេមិនធ្លាប់ខ្វាយខ្វល់ច្រើននឹងរឿងបន្តិចបន្តួច និយាយរួមគេមិនចូល ចិត្តគិតរឿងឥតប្រយោជន៍។ ដំបូងខ្ញុំគិតថាខ្លួនឯងចូលចិត្តគេត្រឹមជាមិត្តធម្មតា ប៉ុន្តែក្រោយមកទើបខ្ញុំដឹងខ្លួនថាបានលួច ស្រលាញ់គេទៅហើយ ហើយក៏ដឹងថាវាមិនអាចទៅរួចនោះដែរ។ គេក៏ធ្លាប់និយាយថាគេមិនស្រលាញ់មនុស្សស្រីដូចជាខ្ញុំនោះទេ មិនស្អាត ឆេវឆាវ កាចឆ្នាស់ ចូលចិត្តលេងសើចច្រើនគួរអោយធុញ។  ខ្ញុំដឹងរហូតថាគេមិនអាចមកស្រលាញ់ស្រីដូចជាខ្ញុំនោះទេ ព្រោះមិនមែនជាចំណូលចិត្តរបស់គេ។  Crush មនុស្សម្នាក់ នឹកគេក៏តែម្នាក់ឯង បារម្ភគេក៏តែម្នាក់ឯង ចង់ដឹងសុខទុកគេក៏តែម្នាក់ឯង ពេលខ្លះលួចចូលមើលប្រូហ្វាល់ហ្វេសប៊ុករបស់គេរហូត ប៉ុន្តែនៅពេលឃើញគេសារសងជាមួយ និងសង្សាររបស់គេទើប អន់ចង់ទៅវិញ បានត្រឹមតែអង្កុយសោកសៅតែម្នាក់ឯង។  វាពិតជាពិបាកណាស់នៅពេលដែលអ្នកលួចស្

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕