Skip to main content

ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់​គ្រួសារ​នីមួយៗ​ដាច់ខាតត្រូវ​ធ្វើបែប​នេះ​ ទើប​ទេវតា​ប្រទាន​ពរជ័យ

ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល។ ​នេះ​បើ​តាម​លោកតា​អាចារ្យ គង់ ណេរ ប្រាប់​មក​កាន់ Sabay។

ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទេពធីតា ព្រះនាម កិមិរាទេវី ក្នុង​ឆ្នាំ​នេះ មាន​ដូច​ជា៖ បាយសី​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន ទៀន​ប្រាំ ​ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ​ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជាជន​ទូទៅ ​គួរ​រៀបចំ​ឱ្យ​បាន​ ៣​មុខ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា​នេះ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧ ​នា​វេលា​ម៉ោង ០៣:១២​នាទី​។ ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម កិមិរាទេវី ​ជា​​បុត្រី​ទី៦នៃ​កបិល​មហាព្រហ្ម​ទ្រង់​​សោយ​ចេក​ណាំវ៉ា ​ជា​​អាហារ ​ហើយ​ទ្រង់​គង់​​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ មហឹង្សា (ក្របី) ជា​ពាហនៈ​ ​ចំណែក​ឯ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​​​កាន់​ព្រះខ័ន្ធ រី​ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាន់​​ពិណ៕

ប្រភព៖ Sabay 

Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

ចង់បានមុខសបែបធម្មជាតិមែនទេ​ តោះផ្លែចេកអាជួយបានតើ

ផ្លែចេកពិតជាមានប្រយោជន៍ណាស់ សំរាប់បរិភោគ សុខភាព ហើយ នឹង សំរាប់សម្រស់ 😙 🤗  : Banana face mask សូមនាំមកនូវម៉ាស៣ប្រភេទ: Three Banana face mask types ១. សំរាប់ព្យាបាលម ុខមុន : For Acne ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  ម្សៅសូដា 1 ស្លាបព្រា: 1 tablespoon banking soda ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 15 - 20 នាទី បន្ទាប់មកលាងចេញ : apply it on face 15-20 minutes then clean it ✴ មួយអាទិត្យធ្វើពីរដង : twice times per week ២. ព្យាបាលស្នាមជ្រួញ : For Wrinkles ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  យ៉ាអួ 1 ស្លាបព្រា: 1 tablespoon yogurt ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 20 - 30 នាទី បន្ទាប់មកលាងចេញ : apply on face 20 - 30 m minutes then clean it ✴ មួយអាទិត្យធ្វើ 3 - 4 ដង : 3-4 times per week ៣. សំរាប់ស្បែកមានភ្លឺ : For Bright Skin ✅