Skip to main content

ចង់បានមុខសបែបធម្មជាតិមែនទេ​ តោះផ្លែចេកអាជួយបានតើ

ផ្លែចេកពិតជាមានប្រយោជន៍ណាស់ សំរាប់បរិភោគ សុខភាព ហើយ នឹង សំរាប់សម្រស់😙🤗 : Banana face mask
សូមនាំមកនូវម៉ាស៣ប្រភេទ: Three Banana face mask types
១. សំរាប់ព្យាបាលមុខមុន : For Acne
 ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana
 ម្សៅសូដា 1 ស្លាបព្រា: 1 tablespoon banking soda
 ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice
របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well
លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 15 - 20 នាទី បន្ទាប់មកលាងចេញ : apply it on face 15-20 minutes then clean it
មួយអាទិត្យធ្វើពីរដង : twice times per week
២. ព្យាបាលស្នាមជ្រួញ : For Wrinkles
 ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana
 យ៉ាអួ 1 ស្លាបព្រា: 1 tablespoon yogurt
 ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice
របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well
លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 20 - 30 នាទី បន្ទាប់មកលាងចេញ : apply on face 20 - 30 m minutes then clean it
មួយអាទិត្យធ្វើ 3 - 4 ដង : 3-4 times per week
៣. សំរាប់ស្បែកមានភ្លឺ : For Bright Skin
 ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana
 ទឹកឃ្មុំ 1 ស្លាបព្រា : 1 tablespoon honey
របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well
លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី
20 - 30 នាទី បន្ទាប់មកលាងចេញ : apply it on face 20 - 30 minutes then clean clean it
មួយអាទិត្យធ្វើ 2 ដង : twice times per week

Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។