Skip to main content

ស្នាមញញឹមក្លែងក្លាយ

ស្នាមញញឹមក្លែងក្លាយ មិនមែនព្រោះតែពួកគេជាតារាសម្តែង មិនមែនព្រោះគេចង់ដ្រាម៉ាដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីនរណាម្នាក់នោះទេ ប៉ុន្តែវាជាអារម្មណ៍មួយដែលលាក់បាំងនូវមនោសញ្ចេតនារាប់ម៉ឺនជំពូក ដែលលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។ ភាពឈឺផ្សារ សោកសៅ ភាពឯកា រងាខ្វះភាពកកក្តៅ ដែលមនុស្សមួយចំនួនមិនចង់បង្ហាញអោយមនុស្សទូទៅ បានស្គាល់ថាការពិត ធាតុពិតរបស់ពួកគេគឺឈឺចាប់ខ្លាំងប៉ុនណា ឯកាប៉ុនណា។ ការរស់នៅបែបនេះ 
វាពិតជាជូចត់ជាជាង​មនុស្សដែលចូលចិត្តទួញសោកពីទុក្ខលំបាករបស់ខ្លួនអោយអ្នកដទៃបានដឹង ចង់បានការយល់ចិត្តទៅទៀត ពីព្រោះពួកគេតែងសង្ងំតែម្នាក់ឯង ទោះជាយំក៏តែម្នាក់ឯង មានមនុស្សមិនច្រើនទេ​ ដែលបានដឹង បានស្គាល់ មនុស្សប្រភេទនេះពិតប្រាកដព្រោះពួកគេ កម្រនិង សម្តែងវាចេញមកក្រៅបំផុត។ បើអ្នកមើលពីខាងក្រៅ អ្នកនឹងឃើញពីភាពរីករាយរបស់ពួកគេ កោតសរសើរនៅស្នាមញញឹម និងភាពរីករាយដែលមើលទៅពួកគេគឺជាមនុស្សដែលកម្លែង មិនសូវចេះខ្វាយខ្វល់ពីទុក្ខសោក ទាំងដែលការពិតទៅ ពួកគេគ្រាន់តែមិនចង់អោយនរណាម្នាក់ មើល ឃើញពីភាពកម្សត់របស់ពួកគេទៅវិញនោះទេ​។ មានតែមនុស្សប្រភេទនេះទេ​ ទើបយល់ពីអារម្មណ៍ស្នាមញញឹមក្លែងក្លាយនេះកម្រិតណា អ្នកខ្លះអាចនិងលំបាក ទួញសោកជាច្រើនជំពូក តែមានមនុស្សជាច្រើនដែលពិបាកជាអ្នកទៅទៀត គ្រាន់តែពួកគេមិនបានបង្ហាញអោយអ្នកបានដឹង ប៉ុណ្ណោះ៕ 

Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

ចង់បានមុខសបែបធម្មជាតិមែនទេ​ តោះផ្លែចេកអាជួយបានតើ

ផ្លែចេកពិតជាមានប្រយោជន៍ណាស់ សំរាប់បរិភោគ សុខភាព ហើយ នឹង សំរាប់សម្រស់ 😙 🤗  : Banana face mask សូមនាំមកនូវម៉ាស៣ប្រភេទ: Three Banana face mask types ១. សំរាប់ព្យាបាលម ុខមុន : For Acne ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  ម្សៅសូដា 1 ស្លាបព្រា: 1 tablespoon banking soda ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 15 - 20 នាទី បន្ទាប់មកលាងចេញ : apply it on face 15-20 minutes then clean it ✴ មួយអាទិត្យធ្វើពីរដង : twice times per week ២. ព្យាបាលស្នាមជ្រួញ : For Wrinkles ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  យ៉ាអួ 1 ស្លាបព្រា: 1 tablespoon yogurt ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 20 - 30 នាទី បន្ទាប់មកលាងចេញ : apply on face 20 - 30 m minutes then clean it ✴ មួយអាទិត្យធ្វើ 3 - 4 ដង : 3-4 times per week ៣. សំរាប់ស្បែកមានភ្លឺ : For Bright Skin ✅