Skip to main content

គិតយ៉ាងណា ពេលសារភាពស្នេហ៍តែគេមិនស្រលាញ់?

ការសារភាពទៅកាន់មនុស្សដែលអ្នកស្រលាញ់ អ្នកអាចនឹងបាត់បង់មនុស្សដែលអ្នកស្រលាញ់
ប្រសិនបើគេបដិសេដ ប៉ុន្តែគេវិញបានបាត់បង់ មនុស្សម្នាក់ដែលស្រលាញ់គេទៅហើយ។
ដំបូងវាអាចនឹងឈឺចាប់បន្តិចមែន តែបន្ទាប់មក វាក៏ធូស្រាល ព្រោះអ្នកបានប្រាកដចិត្តទៅ
ហើយថាគេមិនបានស្រលាញ់អ្នក អ្នកគ្មានអ្វីត្រូវ ស្រពិចស្រពិល ឬស្តាយក្រោយដែលចាកចេញ
ពីគេនោះឡើយ។
កុំខូចចិត្តប្រសិនបើគេមិនបានស្រលាញ់អ្នក ដើរចេញពីគេ ហើយស្វែងរកមនុស្សដែល
អ្នកស្រលាញ់គេ ហើយគេក៏ស្រលាញ់អ្នក។
ដរាបណា ពេលវេលានៅតែដើរ អ្នកនៅតែ មានសង្ឃឹមជានិច្ច ចាត់ទុកវត្តមានរបស់គេ
គឺគ្រាន់ជាស្រមោលក្រោយថ្ងៃលិចហើយ នឹងបាត់រូបរាងទៅចុះ។ 
ស្រលាញ់ខ្លួនឯងអោយច្រើនៗ ៕


Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

ពេលបាត់បង់ក្តីស្រលាញ់ ទើបខ្ញុំដឹងថាខ្លួនឯងសំខាន់ប៉ុនណា

ជីវិតខ្ញុំទោះជាមិនមែនជាកូនអ្នកមាន ប៉ុន្តែអាចនិយាយបានថាខ្ញុំមានសេចក្តីសុខគ្រប់គ្រាន់ ហើយខ្ញុំក៏ពេញចិត្តនៅអ្វីដែលមានពេលនោះ។ បន្ទាប់ពីខ្ញុំបានផ្លាស់មករៀននៅទីក្រុងភ្នំពេញ ខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់ ការសិក្សាក៏ចាប់ផ្តើមចុះខ្សោយទាំងដែលពីមុនខ្ញុំជាក្មេងស្រីដែលរៀនពូកែ ម្នាក់។ អ្វីៗបានផ្លាស់ប្តូរ បន្ទាប់ពីខ្ញុំត្រូវឃ្លាតឆ្ងាយពីប៉ាម៉ាក់ ខ្ញុំត្រូវរៀនរឹងមាំដោយខ្លួនឯង បើទោះបី ជាខ្ញុំ មានបងស្រីដែលនៅជាមួយក៏ដោយ ប៉ុន្តែអាចនិយាយបានថា ខ្ញុំជាកូនពៅ ខ្ញុំស្រលាញ់ប៉ាម៉ាក់ជាងគេ ដោយសារតែចង់សម្រេចគោលដៅនិងចង់អោយពួកគាត់រស់នៅសុខស្រួលទើបខ្ញុំដាក់ គោលដៅធំយ៉ាងនេះ។ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាអ្វីដែលខ្ញុំចង់បានវាគ្រាន់តែជាបំណងប្រាថ្នា តូចមួយ និងងាយចាប់យក ព្រោះគ្មានអ្វីធំនោះទេ គឺខ្ញុំគ្រាន់តែមានការងារល្អមួយ ហើយខំរកលុយ ទិញផ្ទះ និងឡាន ដើម្បីប៉ាម៉ាក់រស់នៅសុខស្រួល។ ប៉ុន្តែអ្វីៗវាមិនស្រួលដូចជាការគិតនោះទេ ​បន្ទាប់ពីការសិក្សាធ្លាក់ចុះ ខ្ញុំក៏ជិតប្រលងចេញផងដែរ។  លទ្ធផលប្រឡងចេញមកមិនដូចអ្វីដែលខ្ញុំគិតហើយចង់បាននោះទេ ខ្ញុំចាប់ផ្តើមបាក់ទឹកចិត្តព្រោះធ្លាក់មួយមុខវិជ្ជាហើយត្រូវប្រលងសង បើទោះជាចុងក្រោយខ្ញុំប្រលងជាប់ជាស្ថាពរក៏ដោយ ព្រោះរ