Skip to main content

ពេលបាត់បង់ក្តីស្រលាញ់ ទើបខ្ញុំដឹងថាខ្លួនឯងសំខាន់ប៉ុនណា


ជីវិតខ្ញុំទោះជាមិនមែនជាកូនអ្នកមាន ប៉ុន្តែអាចនិយាយបានថាខ្ញុំមានសេចក្តីសុខគ្រប់គ្រាន់ ហើយខ្ញុំក៏ពេញចិត្តនៅអ្វីដែលមានពេលនោះ។ បន្ទាប់ពីខ្ញុំបានផ្លាស់មករៀននៅទីក្រុងភ្នំពេញ ខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់ ការសិក្សាក៏ចាប់ផ្តើមចុះខ្សោយទាំងដែលពីមុនខ្ញុំជាក្មេងស្រីដែលរៀនពូកែ ម្នាក់។ អ្វីៗបានផ្លាស់ប្តូរ បន្ទាប់ពីខ្ញុំត្រូវឃ្លាតឆ្ងាយពីប៉ាម៉ាក់ ខ្ញុំត្រូវរៀនរឹងមាំដោយខ្លួនឯង បើទោះបី ជាខ្ញុំ មានបងស្រីដែលនៅជាមួយក៏ដោយ ប៉ុន្តែអាចនិយាយបានថា ខ្ញុំជាកូនពៅ ខ្ញុំស្រលាញ់ប៉ាម៉ាក់ជាងគេ ដោយសារតែចង់សម្រេចគោលដៅនិងចង់អោយពួកគាត់រស់នៅសុខស្រួលទើបខ្ញុំដាក់
គោលដៅធំយ៉ាងនេះ។ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាអ្វីដែលខ្ញុំចង់បានវាគ្រាន់តែជាបំណងប្រាថ្នា តូចមួយ និងងាយចាប់យក ព្រោះគ្មានអ្វីធំនោះទេ គឺខ្ញុំគ្រាន់តែមានការងារល្អមួយ ហើយខំរកលុយ ទិញផ្ទះ និងឡាន ដើម្បីប៉ាម៉ាក់រស់នៅសុខស្រួល។ ប៉ុន្តែអ្វីៗវាមិនស្រួលដូចជាការគិតនោះទេ ​បន្ទាប់ពីការសិក្សាធ្លាក់ចុះ ខ្ញុំក៏ជិតប្រលងចេញផងដែរ។  លទ្ធផលប្រឡងចេញមកមិនដូចអ្វីដែលខ្ញុំគិតហើយចង់បាននោះទេ ខ្ញុំចាប់ផ្តើមបាក់ទឹកចិត្តព្រោះធ្លាក់មួយមុខវិជ្ជាហើយត្រូវប្រលងសង បើទោះជាចុងក្រោយខ្ញុំប្រលងជាប់ជាស្ថាពរក៏ដោយ ព្រោះរៀន ៤ ឆ្នាំខ្ញុំមិនដែលប្រលងធ្លាក់នោះទេ។ ខ្ញុំធ្លាក់ខ្លួនឈឺ ស្របពេលនោះដែរខ្ញុំក៏សម្រេចចិត្តទៅផ្ទះមួយរយៈ  ព្រោះផ្ទះគឺជាកន្លែងដែលកកក្តៅ បំផុតសម្រាប់ខ្ញុំ។

អាចនិយាយបានថាជាគ្រោះអាក្រក់បំផុតក្នុងជីវិតខ្ញុំ ការត្រឡប់ទៅផ្ទះរបស់ខ្ញុំដោយមានជំងឺ និងរាងកាយស្គាំងស្គម បានពាំនាំនៅពាក្យរិះគន់ ជាច្រើនរបស់អ្នកជិតខាង ពួកគេគិតបែបនេះបែបនោះអាក្រក់ចំពោះខ្ញុំតែខ្ញុំក៏បានតែស្ងៀម ជួនអីពេលនោះក៏ជាពេលត្រូវលឺដឹងថាប៉ារបស់ខ្ញុំលួចមានស្រី ខ្ញុំបានឃើញទិដ្ឋភាពដោយផ្ទាល់ភ្នែកគឺម៉ាក់របស់ខ្ញុំយំសួរប៉ា នៅសំនួរជាច្រើន ហើយពេលនោះក៏ជាពេលដែលខ្ញុំឃើញទឹកមុខរបស់ប៉ាកែវភ្នែករបស់គាត់មិនដូចជាប៉ាដែលខ្ញុំតែងស្រលាញ់ ពីមុនមកនោះទេ គាត់មិនខ្វាយខ្វល់អ្វីសោះ ខ្ញុំមិនបានយំទេព្រោះយំមិនចេញ ខ្ញុំបានទាញម៉ាក់មក អោបនឹងទ្រូងរបស់ខ្ញុំ ភ្នែកខ្ញុំសម្លឹងទៅបុរសម្នាក់ដែលជាប៉ារបស់ខ្ញុំដោយមិនដាក់ភ្នែក ហើយកែវភ្នែក ដែលគាត់សម្លឹងមកពួកខ្ញុំគឺគ្មានសល់នៅក្តីអាណិតឬអាឡោះអាល័យសូម្បីតែបន្តិច ខ្ញុំហួសចិត្ត ខ្ញុំឆ្អែតចិត្ត ខ្ញុំបានត្រឹមតែនៅជិតម៉ាក់របស់ខ្ញុំហើយនៅថែគាត់។ ចាប់ពីពេលនោះមកខ្ញុំលេងចេះ មាត់ករ ឬនិយាយស្តី ទាំងដែលពីមុនខ្ញុំជាមនុស្សមាត់ច្រើន ទៅដល់កន្លែងណាក៏តែងមានអ្នកថាទីណាមានខ្ញុំគឺមិនចេះស្ងាត់នោះទេ​។ ខ្ញុំចាប់ផ្តើមឈ្លោះគ្នាជាមួយប៉ា គាត់ត្រូវនឹងអ្នកដទៃ តិះដៀលនិងរិះគន់ខ្ញុំទាំងដែលពួកគេមិនបានដឹងអ្វីសោះនោះ ធ្វើអោយគាត់កាន់តែស្អប់ខ្ញុំ រហូតដល់ពេលមួយ​ ដែលខ្ញុំមិនដែលគិតសោះថាក្នុងមួយជីវិតខ្ញុំបានលឺសម្តីអស់ទាំងនោះ បុរសម្នាក់ដែល ខ្ញុំតែងតែស្រលាញ់តាំងពីក្មេង គាត់និយាយនៅចំពោះមុខខ្ញុំថា ខ្ញុំមិនមែនជាកូនរបស់គាត់នោះទេ ចេញពីផ្ទះរបស់គាត់ ខ្ញុំជាកូនចង្រៃ (ព្រោះតែខ្ញុំទៅផ្ទះ ទើបធ្វើអោយបែកធ្លាយរឿងគាត់មានស្រី ហើយគាត់ស្អប់ខ្ញុំខ្លាំងបំផុត ដោយសារខ្ញុំជាអ្នករារាំងគាត់និងស្រីរបស់គាត់) ។ ទឹកភ្នែករបស់ខ្ញុំក៏ហូរស្រក់មក ខ្ញុំយំនៅចំពោះមុខគាត់ហើយតបវិញថា ខ្ញុំក៏មិនមែនជាកូនរបស់គាត់វិញដូចគ្នា​ ។ ចាប់ពីពេលនោះមកខ្ញុំលែងចង់បាយទឹក ខ្ញុំធ្លាក់ខ្លួនឈឺ រាងកាយក៏ចាប់ផ្តើមស្គមស្របពេលដែលខ្ញុំ  មានជំងឺក្រពះជាប់ខ្លួនស្រាប់ អ្វីៗបានផ្លាស់ទាំងស្រុងខ្ញុំបានបាត់បង់រូបសម្រស់អស់។ ខ្ញុំសម្ងំនៅក្នុងបន្ទប់ ៣​ ខែដោយមិនដែលចេញមកខាងក្រៅផ្ទះទាល់តែសោះនៅផ្ទះ ៦ ខែខ្ញុំបានចេញក្រៅផ្ទះតែ ២ ដងគត់់។ អ្នកជិតខាងនាំគ្នានិយយាថា ខ្ញុំរៀនពេករហូតដល់ឆ្កួត ឯខ្ញុំក៏មិនដែលតបតរ និងគេដែរប៉ុន្តែក្នុងចិត្តខ្ញុំខឹងខ្លាំងណាស់ ខ្ញុំចងចាំនៅក្នុងចិត្តជានិច្ចនៅអ្វីដែលខ្ញុំឈឺចាប់។ វាជាការឈឺចាប់ធំ បំផុតក្នុងជីវិតខ្ញុំ ហើយអ្វីទាំងអស់បានផ្លាស់ប្តូរខ្ញុំអោយក្លាយជាមនុស្សផ្សេងថ្មីម្នាក់ទៀត។ ការសង្ងំនៅតែក្នុងបន្ទប់របស់ខ្ញុំបានធ្វើអោយម៉ាក់គាត់បារម្ភជាខ្លាំង ប៉ុន្តែគាត់ពុំដឹងថាប្រើពាក្យបែបណា ដែលអាចអោយខ្ញុំត្រឡប់មកដូចដើមវិញ គាត់បែរជាមកជេរខ្ញុំថែម ហើយបន្ទោសខ្ញុំថាខ្ញុំរៀនមិនកើតរកការងារមិនបានធ្វើទៅវិញ សម្តីជូចត់ជាច្រើនដែលខ្ញុំទទួលស្របពេលដែលខ្ញុំធ្លាក់ខ្លួន។ គ្មាននរណាម្នាក់ដឹងថាខ្ញុំកំពុងគិតអី នោះទេ។ អ្វីដែលខ្ញុំទទួលបានគឺខ្ញុំត្រូវគេចោទថា ខ្ញុំរៀនពេកឡើងឆ្កួត។ ១ ឆ្នាំដែលខ្ញុំនៅផ្ទះហើយមិនបានធ្វើការអ្វីនោះទេ​។ ប៉ាម៉ាក់ក៏សម្រេចចិត្តរួមរស់ជាមួយគ្នាជាថ្មី ហើយខ្ញុំក៏សម្រេចចិត្តមកភ្នំពេញវិញ។
ចាប់តាំងពីពេលនោះមក ផ្ទះលែងជាកន្លែងកកក្តៅសម្រាប់ខ្ញុំទៅហើយ ខ្ញុំទទួលអារម្មណ៍ថាខ្ញុំបាត់បង់គ្រប់យ៉ាង សូម្បីតែភាពកកក្តៅដែលធ្លាប់មានពីមុន ទោះជខ្ញុំនិយាយរកប៉ាវិញក៏ដោយប៉ុន្តែខ្ញុំអត់មានអារម្មណ៍ស្រលាញ់គាត់ដូចពីមុននោះទេ វត្តមានរបស់គាត់បានធ្វើអោយខ្ញុំឈឺចាប់ជាខ្លាំង គ្រប់ពេលដែលឃើញគាត់ ខ្ញុំតែងចងចាំនៅសម្តីដែលធ្វើអោយខ្ញុំអស់សង្ឃឹមជាខ្លាំងក្នុងជីវិត។ បើទោះបីជាខ្ញុំព្យាយាមបំភ្លេចយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំធ្វើមិនបានវាដូចជាជាកែវដែលស្រាំហើយមិនអាចនឹងផ្សាអោយដូចដើមដូចច្នេះដែរ។
អ្វីដែលខ្ញុំមានពេលនេះគឺក្តីសង្ឃឹមសម្រាប់ខ្លួនឯង លែងសូវខ្វល់ពីគាត់ហើយមកស្រលាញ់ខ្លួនឯងអោយច្រើន រៀនរឹងមាំ និងអត់ធ្មត់នៅរឿងជាច្រើនដែលខ្ញុំកំពុងប្រឈមមុខ។ ខ្ញុំមិនដែលបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំ ឬនិយាយអោយអ្នកណាដឹងនោះទេ។ ចាប់ពីពេលនោះមកខ្ញុំគ្រាន់តែជាមនុស្ស ស្ងៀមស្ងាត់ម្នាក់ មិនសូវមាត់ករ តែក៏មិនចោលចរឹតហ្សីនពីកំណើតគឺចូលចិត្តសើចសប្បាយជាមួយ មិត្តភក្ត្រ ខ្ញុំមិនដែលនិយាយឬបង្ហាញនៅអារម្មណ៍ពិតប្រាកដ និងការខូចចិត្តរបស់ខ្ញុំអោយពួកគេដឹងនោះឡើយ៕





by: green



Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។