Skip to main content

ធ្លាប់ទេ? ពេលលួចស្រលាញ់គេធ្វើម៉េចខ្លះ?


រាល់ពេលដែលជួបមុខគេ ខ្ញុំចេះតែអៀននឹងគេ តែពេលខ្លះខ្ញុំចេះតែចង់សម្លឹងមុខរបស់គេ
សម្លេងគេស្អក់ៗ មុខមាំ និងមិនសូវចូលចិត្តលេងសើចច្រើនដូចគេឯងឡើយ។ 
ពួកយើងគឺជាមិត្តនឹងគ្នា គេតែងតែស្តីបន្ទោសខ្ញុំថាខ្ញុំបែបនេះបែបនោះមិនចេះឈប់
តែខ្ញុំមិនដែលខឹងគេនោះទេ ពេលគេថាអោយម្តងៗបែរជាមានអារម្មណ៍ថាគួរអោយចង់សើច ទៅវិញ ព្រោះធម្មតាមនុស្សគេមិនធ្លាប់ខ្វាយខ្វល់ច្រើននឹងរឿងបន្តិចបន្តួច និយាយរួមគេមិនចូល ចិត្តគិតរឿងឥតប្រយោជន៍។
ដំបូងខ្ញុំគិតថាខ្លួនឯងចូលចិត្តគេត្រឹមជាមិត្តធម្មតា ប៉ុន្តែក្រោយមកទើបខ្ញុំដឹងខ្លួនថាបានលួច
ស្រលាញ់គេទៅហើយ ហើយក៏ដឹងថាវាមិនអាចទៅរួចនោះដែរ។
គេក៏ធ្លាប់និយាយថាគេមិនស្រលាញ់មនុស្សស្រីដូចជាខ្ញុំនោះទេ មិនស្អាត ឆេវឆាវ កាចឆ្នាស់ ចូលចិត្តលេងសើចច្រើនគួរអោយធុញ។ 
ខ្ញុំដឹងរហូតថាគេមិនអាចមកស្រលាញ់ស្រីដូចជាខ្ញុំនោះទេ ព្រោះមិនមែនជាចំណូលចិត្តរបស់គេ។ 

Crush មនុស្សម្នាក់ នឹកគេក៏តែម្នាក់ឯង បារម្ភគេក៏តែម្នាក់ឯង ចង់ដឹងសុខទុកគេក៏តែម្នាក់ឯង ពេលខ្លះលួចចូលមើលប្រូហ្វាល់ហ្វេសប៊ុករបស់គេរហូត ប៉ុន្តែនៅពេលឃើញគេសារសងជាមួយ និងសង្សាររបស់គេទើប អន់ចង់ទៅវិញ បានត្រឹមតែអង្កុយសោកសៅតែម្នាក់ឯង។ 
វាពិតជាពិបាកណាស់នៅពេលដែលអ្នកលួចស្រលាញ់មិត្តខ្លួនឯង ទាំងដឹងថាលទ្ធផលគឺមិនអាចទៅរួច៕



  

Comments

Popular posts from this blog

អ្វីទៅដែលមនុស្សស្រីយល់ថាសំណាង?

មនុស្សស្រីនឹងមានសំណាងបំផុត ប្រសិនបើខ្លួនកើតមកសមប្រកប និងមាននូវចំនុចខ្លះៗ នៃជីវិត ហើយសំណាងរបស់មនុស្សស្រី ដែលនារីតែងតែប្រាថ្នានោះគឺ៖  - បានកើតមកជាមួយឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ - បានកើតមកជាមួយ និង រូបសម្បត្តិស្រស់សោភាពីធម្មជាតិ -បានទទួលឱកាសសិក្សារៀនសូត្រ -បានស្វាមីដ៏ល្អម្នាក់ស្រលាញ់គ្រួសារ និងមានកូនដើរដោយកន្លងធម៌នេះគឺជាសំណាងធំបំផុត របស់មនុស្សស្រី។ តែទោះជាយ៉ាងណា គឺពុំមានអ្នកណាម្នាក់កើតមកល្អគ្រប់នោះទេ​ នារីមួយចំនួនអាចនឹងខ្វះចំនុចណាមួយ ហើយសឹងតែមាននារីខ្លះមិនអាចទទួលបានចំនុចទាំងអស់ខាងលើផង។  ពាក្យសំណាងរបស់មនុស្សស្រីគឺអ្វីដែលនៅជុំវិញខ្លួនរបស់នាង មិនថាឪពុកម្តាយ បងប្អូន មិត្តភក្ត្រ និងស្វាមី ប៉ុន្តែបើទោះបីជាអ្នកមាន ឬគ្មានចំនុច ខាងលើសូមកុំអាក់អន់ស្រពន់ចិត្ត។ គ្រប់ជីវិតទាំងអស់តែងតែទាមទារឲ្យអ្នកចេះតស៊ូក្នុងជីវិតដើម្បីភាពរឹងមាំជំនះរាល់ឧបសគ្គ ហើយសំណាងមិនអាចរត់មករកអ្នកនោះទេ ប្រសិនបើអ្នកមិនធ្វើអ្វីសោះនោះ៕   

ចង់ដឹង តើអ្នកជាមនុស្សបែបណា? ជាមួយក្បួនទស្សទាយឥណ្ឌាតាមរយៈខែកំណើតរបស់អ្នក

អ្នកធ្លាប់តែដឹងអំពីការទស្សន៍ទាយ ថ្ងៃកំណើត និងឆ្នាំកំណើត របស់អ្នក ចុះអ្នកធ្លាប់ដឹង អំពី ការទស្សន៍ទាយទាក់ទិននឹងខែកំណើរបស់អ្នកទេ? តើខែកំណើតរបស់អ្នកបញ្ជាប់ប្រាប់អំពី ចរិកលក្ខណៈ លាភសំណាង ឬក៏បញ្ហាសុខភាព អ្វីខ្លះដល់អ្នក? នឹងបង្ហាញដូចខាងក្រោមនេះ  1-អ្នកកើតខែមករា ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។ 2-អ្នកកើតខែកុម្ភៈ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។

ចង់បានមុខសបែបធម្មជាតិមែនទេ​ តោះផ្លែចេកអាជួយបានតើ

ផ្លែចេកពិតជាមានប្រយោជន៍ណាស់ សំរាប់បរិភោគ សុខភាព ហើយ នឹង សំរាប់សម្រស់ 😙 🤗  : Banana face mask សូមនាំមកនូវម៉ាស៣ប្រភេទ: Three Banana face mask types ១. សំរាប់ព្យាបាលម ុខមុន : For Acne ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  ម្សៅសូដា 1 ស្លាបព្រា: 1 tablespoon banking soda ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 15 - 20 នាទី បន្ទាប់មកលាងចេញ : apply it on face 15-20 minutes then clean it ✴ មួយអាទិត្យធ្វើពីរដង : twice times per week ២. ព្យាបាលស្នាមជ្រួញ : For Wrinkles ✅  ចេកម៉ត់ 2 ស្លាបព្រា : 2 tablespoon mashed banana ✅  យ៉ាអួ 1 ស្លាបព្រា: 1 tablespoon yogurt ✅  ទឹកក្រូឆ្មា កន្លះស្លាបព្រា : 1/2 tablespoon lemon juice របៀបធ្វើ : លាយគ្រឿងផ្សំចូលគ្នា : mixed it well លាងមុខអោយស្អាត រួចយកមកលាបលើមុខទុកចោលពី 20 - 30 នាទី បន្ទាប់មកលាងចេញ : apply on face 20 - 30 m minutes then clean it ✴ មួយអាទិត្យធ្វើ 3 - 4 ដង : 3-4 times per week ៣. សំរាប់ស្បែកមានភ្លឺ : For Bright Skin ✅