Skip to main content

Posts

Showing posts from July, 2017

ពេលបាត់បង់ក្តីស្រលាញ់ ទើបខ្ញុំដឹងថាខ្លួនឯងសំខាន់ប៉ុនណា

ជីវិតខ្ញុំទោះជាមិនមែនជាកូនអ្នកមាន ប៉ុន្តែអាចនិយាយបានថាខ្ញុំមានសេចក្តីសុខគ្រប់គ្រាន់ ហើយខ្ញុំក៏ពេញចិត្តនៅអ្វីដែលមានពេលនោះ។ បន្ទាប់ពីខ្ញុំបានផ្លាស់មករៀននៅទីក្រុងភ្នំពេញ ខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់ ការសិក្សាក៏ចាប់ផ្តើមចុះខ្សោយទាំងដែលពីមុនខ្ញុំជាក្មេងស្រីដែលរៀនពូកែ ម្នាក់។ អ្វីៗបានផ្លាស់ប្តូរ បន្ទាប់ពីខ្ញុំត្រូវឃ្លាតឆ្ងាយពីប៉ាម៉ាក់ ខ្ញុំត្រូវរៀនរឹងមាំដោយខ្លួនឯង បើទោះបី ជាខ្ញុំ មានបងស្រីដែលនៅជាមួយក៏ដោយ ប៉ុន្តែអាចនិយាយបានថា ខ្ញុំជាកូនពៅ ខ្ញុំស្រលាញ់ប៉ាម៉ាក់ជាងគេ ដោយសារតែចង់សម្រេចគោលដៅនិងចង់អោយពួកគាត់រស់នៅសុខស្រួលទើបខ្ញុំដាក់ គោលដៅធំយ៉ាងនេះ។ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាអ្វីដែលខ្ញុំចង់បានវាគ្រាន់តែជាបំណងប្រាថ្នា តូចមួយ និងងាយចាប់យក ព្រោះគ្មានអ្វីធំនោះទេ គឺខ្ញុំគ្រាន់តែមានការងារល្អមួយ ហើយខំរកលុយ ទិញផ្ទះ និងឡាន ដើម្បីប៉ាម៉ាក់រស់នៅសុខស្រួល។ ប៉ុន្តែអ្វីៗវាមិនស្រួលដូចជាការគិតនោះទេ ​បន្ទាប់ពីការសិក្សាធ្លាក់ចុះ ខ្ញុំក៏ជិតប្រលងចេញផងដែរ។  លទ្ធផលប្រឡងចេញមកមិនដូចអ្វីដែលខ្ញុំគិតហើយចង់បាននោះទេ ខ្ញុំចាប់ផ្តើមបាក់ទឹកចិត្តព្រោះធ្លាក់មួយមុខវិជ្ជាហើយត្រូវប្រលងសង បើទោះជាចុងក្រោយខ្ញុំប្រលងជាប់ជាស្ថាពរក៏ដោយ ព្រោះរ